ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកគណបក្សភ្លើងទៀន ២រូបទៀត ត្រូវបានតុលាការឃុំខ្លួនពីបទបង្កចលាចលដល់ការបោះឆ្នោត

ភ្នំពេញ៖ សមាជិកគណបក្សភ្លើងទៀនចំនួន ២នាក់ទៀត ត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារនៅថ្ងៃពុធនេះ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត)»។

តុលាការបានបង្គាប់ឱ្យឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ២នាក់នោះ ក្រោយពីមានដីកាបង្គាប់ឱ្យនាំខ្លួនលោក អេង ស្រួយ និងលោកស្រី វង រុន្នី ដែលចេញដោយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អ្នកទាំងពីរពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត)» ដែលប្រព្រឹត្តឡើងនៅកម្ពុជាក្នុងឆ្នាំ២០២៣ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមិនចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មេដឹកនាំគណបក្សភ្លើងទៀនចំនួន ២រូបផងដែរ គឺលោក លី រី និងលោក ប៊ុន ខេត ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល។ មេដឹកនាំទាំងពីរនាក់បានចេញមុខមកសារភាពកំហុស ហើយថាខ្លួនធ្វើបែបនេះគឺធ្វើតាមការបង្គាប់របស់លោកទណ្ឌិត សម រង្ស៊ី។

យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ មាត្រា១៤២ថ្មី បានចែងថាអ្នកដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវផាកពិន័យ ៥លាន ទៅ ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ក្នុងច្បាប់ដដែលមាត្រា១៤៣ថ្មី ចែងថាគណបក្សនយោបាយដែលប្រព្រឹត្តិអំពើល្មើសដូចខាងលើអាចនឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក