ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តុលាការធម្មនុញ្ញថៃសម្រេចព្យួរតួនាទីលោក Pita Limjaroenrat ពីសមាជិកសភាតំណាងរាស្រ្ត

ថៃ៖ តុលាការធម្មនុញ្ញថៃបានព្យួរមេដឹកនាំគណបក្ស Move Forward និងបេក្ខភាពនាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ដើម្បីពិចារណាលើបណ្តឹងមួយដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនមរតករបស់លោក Pita។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

សេចក្តីប្រកាសរបស់តុលាការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលយកសម្រាប់ការពិចារណាលើបណ្តឹងដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនមរតករបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ដែលតាមរដ្ឋធម្មនុញ្ញថៃហាមសមាជិកសភាមិនឱ្យកាន់ភាគហ៊ុនក្នុងស្ថាប័នសារព័ត៌មាន។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានស្នើដល់តុលាការថា លោក Pita ត្រូវបានដកហូតឋានៈសមាជិកសភា ដោយសារការកាន់កាប់ភាគហ៊ុនរបស់គាត់នៅក្នុងអង្គការប្រព័ន្ធផ្សព្វផ្សាយ។ ស្ថាប័នបោះឆ្នោតក៏បានស្នើឲ្យតុលាការព្យួរលោកពីកាតព្វកិច្ចសមាជិកសភាដោយរង់ចាំការសម្រេចរបស់ខ្លួន។

ដោយឡែក ខាងក្រៅបាតុករគាំទ្រលោក Pita ប្រហែល ១៥០នាក់បានចូលទៅជិតទ្វារសភា ហើយសម្តែងការខកចិត្តរបស់ពួកគេ ខណៈបាតុករខ្លះគប់ដបទឹកប្លាស្ទិក ដោយប៉ូលីសត្រួតពិនិត្យបានបង្កើតជួរការពារនៅខាងក្នុងច្រកទ្វារ។

គួរឱ្យដឹងដែរថា លោក Pita Limjaroenrat ត្រូវការការគាំទ្រពីសភាទ្វេភាគីជាងពាក់កណ្តាលដើម្បីជាប់ជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ ប៉ុន្តែឧបសគ្គរបស់លោកគឺផែនការវិសោធនកម្មមាតា១១២ ដែលជាច្បាប់ការពារព្រះមហាក្សត្រនិងរាជបល្ល័ង្កថៃ ដែលធ្វើឱ្យសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធាប្រឆាំងនឹងរូបលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក