ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការអន្តរជាតិនិយាយភាសាបារាំងនឹងចេញរបាយការណ៍ពាក់ព័ន្ធនៃដំណើរការបោះឆ្នោតនៅកម្ពុជាក្រោយបោះឆ្នោតរួច

ភ្នំពេញ៖ ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែក កិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ចេញជា របាយការណ៏មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្ដល់អនុសាសន៍ និងបង្ហាញពីចំណុច ខ្វះខាតដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានទទួលជួប ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែក កិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “0IF”) លោក ដេស៊ីរ៉េ នីយ៉រូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងឲការគួរសម និងពិភាក្សាការងារបោះឆ្នោត នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក ដេស៊ីរ៉េ នីយ៉រូហ៊ីរីរ៉ា បានបញ្ជាក់ថា បេសកកម្មរបស់ប្រតិភូ OIF នាពេលនេះ គឺមានបំណងជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត គណបក្សនយោបាយ និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហើយនៅពេលបញ្ចប់បេសកកម្មនឹងចេញជារបាយការណ៏មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្ដល់អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាតដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម ខណៈពេលនេះ គណៈប្រតិភូ OIF ចង់ដឹងពីដំណើរការនៃការរៀបចំការបោះឆ្នោត។

លោកក៏បានថ្លែងអំណរគុណដល់ប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងពេលដែល គ.ជ.ប មានការមមាញឹក រៀបចំការបោះឆ្នោត ហើយលោកលើកឡើងថាកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ វត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ បានជម្រាបជូនគណៈប្រតិភូ OIF អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ការរៀបចំកែទម្រង់យ៉ាងស៊ីជម្រៅនៃការរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អំពីដំណាក់កាលនីមួយៗនៃដំណើរការរៀបចំការបោះឆ្នោត។

ប្រធាន គ.ជ.ប បានបញ្ជាក់ប្រាប់គណៈប្រតិភូថា មកទល់ពេលនេះ គ.ជ.ប បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោតសម្រេចបានជោគជ័យ និងបានថ្លែងអំណរគុណដល់គណៈប្រតិភូ OIF និងបន្ដថា គ.ជ.ប នៅមានកិច្ចសហការគ្នាជាបន្តទៀត ពីព្រោះថា គ.ជ.ប បានក្លាយជាសមាជិកបណ្តាញពង្រឹងសមត្ថភាព រៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក