សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋបាលខេត្តកំពង់ធំ ផ្អាកបណ្ដោះអាសន្នផ្សារតារាម នៅឃុំត្បែង ស្រុកកំពង់ស្វាយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

កំពង់ធំ: នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំបានប្រកាសផ្អាកបណ្ដោះអាសន្នផ្សារតារាម ក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ធំបានបន្តថាត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុងផ្សារតារាម។ ចំពោះអាជីវករ ឬបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ-១៩។

រដ្ឋបាលខេត្តបានបន្ថែមទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក