ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រី ហៅការបោះឆ្នោតឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងមួយទៀតជាមួយពួកជ្រុលនិយម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាការបោះឆ្នោតនៅឆ្នាំ២០២៣ នេះក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨ ដែលចូលរួមការបោះឆ្នោតគឺនៅមានការប្រកួតប្រជែងជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់សម្ដេចនៅថ្ងៃទី១៩ ខែកក្កដា នេះថា ការបោះឆ្នោតសកលឆ្នាំ២០២៣ មិនត្រឹមតែប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ រវាង១៨ គណបក្សដែលចូលរួមការបោះឆ្នោតនោះទេ វាក៏ជាការឆ្លើយតបជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា៖ «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេសបានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោតដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។»

សម្ដេចតេជោ ហ៊ុន សែន បន្តទៀតថា៖ «តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោតមានច្រើនជាង ឬមានតិចជាងកម្លាំងបំផ្លាញប្រជាធិបតេយ្យបំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក