ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បាត់ដំបងចាប់ប្រមូលជនអនាថា វិបល្លាស សតិមិនគ្រប់ និងប្រើប្រាស់គ្រឿងញៀនយកទៅមណ្ឌលកែប្រែ

បាត់ដំបង៖ អភិបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងចុះប្រមូលកជនអនាថា វិបល្លាស សតិមិនគ្រប់ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ចខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានអោយដឹងថា យុទ្ធនាការប្រមូលយកគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងធ្វើអោយទីក្រុងស្អាត ពិសេសលុបបំបាត់មិនអោយមានជនអនាថា វិបល្លាស សតិមិនគ្រប់នៅតាមទីសាធារណៈនេះទេ។

ជាមួយយុទ្ធនាការនាថ្ងៃនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបានចាប់ប្រមូលបានជនអនាថា វិបល្លាស សតិមិនគ្រប់ សរុបបានចំនួន ២៤នាក់ ដែលពួកគេភាគច្រើនដេកតាមសួនច្បារសាធារណៈ វត្តអារាម ដែលបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ចំពោះ ជនអនាថា វិបល្លាស សតិមិនគ្រប់ សរុបចំនួន ២៤នាក់ ដែលបានឃាត់ខ្លួននៅថ្ងៃ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលសុំចតមន្ទីរសង្គមកិច្ច ស្រុកសង្កែ នៃខេត្តបាត់ដំបង ដើម្បីអនុវត្តតាមទៅតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក