ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរស្រុកគងពិសីព្រមានម្ចាស់គណនីហ្វេសបុកមួយដែលផ្សព្វផ្សាយព័ត៌មានមិនពិត

កំពង់ស្ពឺ៖ អធិការដ្ឋាននគរបាលស្រុកគងពិសី បានប្រាប់ដល់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ប្រូ ភុត» បញ្ឈប់បង្ហោះព័ត៌មានមិនពិតតទៅទៀតទៅ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវលើម្ចាស់គណនីហ្វេសប៊ុកខាងលើដើម្បីចាត់ការតាមនីតិវិធី។

គណនីហ្វេសប៊ុកឈ្មោះ «ប្រូ ភុត» កាលពីថ្មីៗនេះបានបង្ហោះព័ត៌មានថាមានបុរសម្នាក់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទៅផ្សំថ្នាំឈឺជើង រួចក៏លេបថ្នាំ បែកពពុះមាត់ស្លាប់ភ្លាមៗតែម្តងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ជុំវិញករណីនេះ អធិការដ្ឋាននគរបាលស្រុកគងពិសីបកស្រាយថា ព័ត៌មាននេះជាព័ត៌មានប្រឌិតដោយម្ចាស់គណនីខាងលើនេះ ខណៈករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ ហើយមូលហេតុនៃការស្លាប់របស់បុរសនោះក៏មិនមែនស្លាប់ដោយសារតែពុលថ្នាំបែកពពុះមាត់នោះទេដោយករណីនេះក៏បានបញ្ចប់ដោយមានការពិនិត្យ កោសល្យវិច្ច័យយ៉ាងត្រឹមត្រូវតាមគោលការណ៍សុខាភិបាល។

អធិការដ្ឋាននគរបាលស្រុកគងពិសី បានសរសេរនៅក្នុងគណនីខ្លួនដូច្នេះថា៖ «អធិការដ្ឋាននគរបាលស្រុកគងពិសី សូមបញ្ជាក់ ថាព័ត៌មាន នេះមិនមែន កើតហេតុថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះទេ ករណីនេះកើតកាលពីថៃ្ងទី ២៦ ខែមេសា ឆ្នាំ២០២០ ក្រោយមានរឿងហេតុនេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកគងពិសី ព្រមទាំងក្រុមគ្រួសារ បានសហការចុះពិនិត្យ គឺមិនមែនស្លាប់ដោយសារតែការ លេបថ្នាំពេទ្យខុសនោះទេ ហើយករណីនេះ គឺបានបញ្ចប់ដោយមានការ ពិនិត្យ កោសល្យវិច្ច័យយ៉ាងត្រឹមត្រូវតាមគោលការណ៍សុខាភិបាល»។

អធិការដ្ឋាននគរបាលស្រុកគងពិសី បានស្នើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប្រូ ភុត បញ្ឈប់យកព័ត៌មានមិនពិតមកផ្សព្វផ្សាយតទៅទៀតក្នុងចេតនាបង្កការចលាចលក្នុងសង្គម ខណៈករណីនេះជំនាញ និងបន្ដស្រាវជ្រាវលើម្ចាស់គណនីហ្វេសប៊ុកខាងលើដើម្បីចំណាត់ការនីតិវិធីបន្ដ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក