លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ គណបក្សភ្លើងទៀនអាចប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកបង្ហាញនូវទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតបន្ទាប់ពីលោកបានតាមដានដោយយកចិត្តទុកដាក់នូវសភាពការណ៍នយោបាយមួយរយៈចុងក្រោយនេះ។

លោក ជិន ម៉ាលីន បានលើកឡើងនេះគឺក្រោយពេលដែល ទណ្ឌិត សម រង្ស៉ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតការសម្រេចផ្ទន្តាទោស ដោយសារជននេះបានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើស ទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត ខណៈចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនបានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។

តាមរយៈសារលើបណ្តាញសង្គមលោក ជិន ម៉ាលីន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា ជាទិដ្ឋភាពច្បាប់ ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេស ការសម្រេចដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺ មានអានុភាពជាស្ថាពរ ហើយពុំមានយន្តកាច្បាប់ណាមួយដែលអនុញ្ញាតឱ្យមានការលើកលែងទោសបាននោះឡើយ ដែលខុសពីការផ្តន្ទាទោសដោយសេចក្តីសម្រេចរបស់តុលាការ ដែលអាចស្នើសុំឱ្យមានការលើកលែងទោសបាន តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ឬដោយយន្តការផ្សេង។

លោក ជិន ម៉ាលីន ក៏បានលើកឡើង អំពីចំណងផ្លូវច្បាប់ទាក់ទងនឹងគណបក្សភ្លើងទៀនដែលមានការពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី ដោយយោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។

លោកថា៖ «នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះ ជាអំពើល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ»

អ្នកនាំពាក្យរូបនេះក៏បានគូសបញ្ចាក់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ជាតិដ៏ធំ និងដ៏សំខាន់ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅរៀងរាល់ ៥ឆ្នាំម្តង ប្រើសិទ្ធិរបស់ខ្លួនជាម្ចាស់អំណាចតាមបែបប្រជាធិបតេយ្យ ចេញទៅធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិ សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក