ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលស្នើឱ្យបិទខ្ទប់គេហទំព័រចំនួន៤ ដែលផ្សាយប្រឆាំងរាជរដ្ឋាភិបាល

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានថ្លែងមកកាន់ EAC ថា ការដែលរាជរដ្ឋាភិបាលស្នើឱ្យមានការបិទខ្ទប់គេហទំព័រសារព័ត៌មានដែលផ្សាយប្រឆាំងរាជរដ្ឋាភិបាល គឺដោយសារតែគេហទំព័រទាំងនោះបាន និងកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមលិខិតនិយ័តករទូរគមនាគមន៍កម្ពុជា ដែលត្រូវបានមហាជនផ្សព្វផ្សាយចែករំលែក បានបញ្ជាក់ឱ្យដឹងថា គេហទំព័រដែលរាជរដ្ឋាភិបាលស្នើឱ្យមានការបិទខ្ទប់នោះមានដូចជា គេហទំព័រ វិទ្យុអាស៊ីសេរីទាំងខេមរភាសា និងអង់គ្លេស និង Youtube របស់វិទ្យុអាស៊ីសេរី Twitter Instagram និង Youtube របស់ Cambodia Daily គេហទំព័រ និងTwitterរបស់ កំណត់ត្រា (Kamotra) ដែលទើបតែបង្កើតឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងតេឡេក្រាម Withoutfearorfavorkh ។

ក្នុងលិខិតយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ឱ្យដឹងថា៖ «ការចាត់វិធានការបិទខ្ទប់ឈ្មោះដែនរបស់អង្គភាពសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការ ភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលនិងមិនបានបំពេញលក្ខខណ្ឌ ក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា ការស្នើឱ្យបិទគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដូចជាវិទ្យុអាស៊ីសេរី និង The Cambodia Daily គឺព្រោះតែគេហទំព័រទាំងពីរនេះតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើរាជរដ្ឋាភិបាលកម្ពុជា និងជាសារព័ត៌មានដែលមិនគោរពច្បាប់ គ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈ។

លោក មាស សុភ័ណ្ឌ បានប្រាប់បន្ថែមថា៖ «វិទ្យុអាស៊ីសេរី និង The Cambodia Daily ជាសារព័ត៌មានដែលតែងតែផ្សព្វផ្សាយព័ត៌មានគ្មានតុល្យភាព បំភ្លើស បំភ្លៃធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ប្រើពាក្យសម្តីមិនសមរម្យ ប្រមាថមកលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតាមតែអំពើចិត្ត ដែលមិនអាចយកមកធ្វើប្រភពដែលត្រឹមត្រូវក្នុងការសម្រេចចិត្តធ្វើអ្វីមួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ និងមិនគួរតាមដានព័ត៌មាននានាពីសារព័ត៌មានទាំងនោះទេ»។

លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើបិទគេហទំព័រកំណត់ត្រានេះដែរ ដោយសារតែខាងអគ្គនាយកដ្ឋានជំនាញរប់សក្រសួងព័ត៌មាន ពិនិត្យឃើញថា គេហទំព័រនេះ បានធ្វើប្រតិបត្តិការជាសារព័ត៌មានមួយ ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនាមជាភ្នាក់ងារសារព័ត៌មានមួយ ដែលត្រូវបានទទួលថាស្របច្បាប់នោះទេ។

លោកប្រាប់ទៀតថាគេហទំព័រកំណត់ត្រាទៀតសាតក៏កំពុងផ្សាយព័ត៌មានដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំផងដែរ ហេតុដូច្នេះហើយ ទើបខាងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងស្នើទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការក្នុងការធានាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក