ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ រៀបចំកម្មវិធី Let's Read 2023 ដើម្បីលើកស្ទួយការអាន

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ រៀបចំនូវគម្រោងកម្មវិធីដ៏ពិសេសមួយគឺ «តោះអានឆ្នាំ២០២៣ ឬ Let's Read 2023» នៅខែសីហាខាងមុខនេះ ក្នុងគោលបំណងចម្បងជួយជំរុញ និងលើកស្ទួយផ្ដោតលើការពង្រឹងសមត្ថភាពនៃការអានរបស់សិស្សានុសិស្សនៅតាមទីរួមខេត្តដែលខ្វះខាតសៀវភៅក្នុងការអាន និងបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវបន្ថែម ឬក៏សម្ភារៈសិក្សាដែលជាតម្រូវការចម្បងរបស់ពួកគាត់។

កម្មវិធី «តោះអានឆ្នាំ២០២៣ ឬ Let's Read 2023» ដ៏អស្ចារ្យមួយនេះ នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ១២ - ១៣ ខែសីហា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សារមេទឹក ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កម្មវិធីនេះនឹងត្រូវធ្វើរឡើងដោយមានរួមបញ្ចូលជាមួយសកម្មភាពមួយចំនួនដូចជា ការជួសជុលបណ្ណាល័យនិងបន្ទប់ទឹក ការចែករំលែកសៀវភៅ កម្មវិធីប្រកួតអានសៀវភៅ និងដាំដើមឈើជាដើម។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចចំណាយពេលជាមួយនិងធម្មជាតិដ៏ស្រស់ស្អាតនៅតំបន់ដែលពួកយើងធ្វើគម្រោងផងដែរ។

តាមរយៈកម្មវិធីមួយនេះផងដែរបណ្តាអ្នកដែលបានចូលរួមនឹងផ្តល់មកនូវស្នាមញញឹមនិងក្ដីសង្ឃឹមទៅដល់ក្មេងៗទាំងនេះហើយក៏ជាកត្តាមួយដែលជំរុញអោយពួកគាត់បានក្លាយជាទំពាំងស្នងឫស្សីដ៏សំខាន់មួយសម្រាប់ប្រទេសជាតិយើង។ កាលពីគម្រោងតោះអានឆ្នាំ២០២១ ក្រុមការងារក៏បានទៅចុះទស្សនកិច្ចនៅទីតាំងមួយ ហើយក៏បាន បានផ្លាស់ប្ដូរជីវិតរបស់កុមារាម្នាក់។

គួររំលឹកថា ក្នុងអំឡុងពេលកម្ពុជាស្ថិតក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២ ក្រុមការងារនិងសមាជិកJCI Chaktomuk ក៏បានចូលរួមយ៉ាងស្វិតស្វាញក្នុងការធ្វើគម្រោងតោះអានក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានសន្ទុះការគាំទ្រច្រើនពីមហាជន។

លោកអ្នកអាចចូលរួមតាមរយៈគណនី៖

JCI CAMBODIA CHAKTOMUK (691811081)

Email: seavmey.horn31@gmail.com

Tel: (+855) 969232258/ https://t.me/Seavmey_H

ចុះឈ្មោះទិញសំបុត្រតាមរយៈតំណលីង 2023 JCI Chaktomuk-Let's Read & Toilet for Better Health (google.com)

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក