ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតអ្នកគាំទ្រក្រុមប្រឆាំងក្រៅស្រុកមានវ័យជិត ៧០ឆ្នាំម្នាក់ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

ភ្នំពេញ៖ អនិកជនខ្មែរមានសញ្ជាតិបារាំង ដែលជាអតីតក្រុមទ្រទ្រង់អតីតបក្សសង្គ្រោះជាតិលោក ជា លីម៉េង មានវ័យ ៦៨ឆ្នាំបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនបន្ទាប់ពីមើលឃើញពីសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។

លោក ជា លីម៉េង បានថ្លែងក្នុងវីដេអូមួយដែលបានផ្សាយជាសាធារណៈលើ Channel Telegram របស់សម្ដេចតេជោកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនដែលបានរំដោះប្រទេសចេញពីសង្គ្រាម និងនាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិ។

លោកបន្ថែមថា៖ «សូមសម្ដេចតេជោ មេត្តាអនុញ្ញាតឱ្យខ្ញុំបាទ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងជីវិតចុងក្រោយរបស់ខ្ញុំបាទ ដើម្បីបានចូលរួមចំណែកថែរក្សាសន្ដិភាពចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាពិសេសបំពេញភារកិច្ចជូនសម្ដេចដោយស្មោះអស់ពីដួចចិត្តដោយសេចក្ដីអនុគ្រោះបំផុត»។ 

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ការចូលរួមជីវភាពនយោបាយពីលោក ជា លីម៉េង និងបានថ្លែងអំណរគុណចំពោះការផ្ដល់ភាពយុត្តិធម៌ពីលោកមកកាន់កាន់ប្រជាជនផងដែរ។

សម្ដេចបានសរសេរនៅ Channel Telegram ផងដែរថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមថ្លែងអំណរគុណចំពោះលោកជា លីម៉េង ដែលកំពុងរស់នៅប្រទេសបារាំងដែលបានផ្តល់យុត្តិធម៍និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅជិវិតចុងក្រោយរបស់ខ្លួនបន្ទាប់ពីបានគាំទ្រនិងឧបត្ថម្ភបក្សប្រឆាំងអស់មួយរយៈកន្លងមក»។

គណបក្សប្រជាជនត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើម្បីរំដោះជាតិចេញពីអាណានិគមនិយមបារាំង ក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សនេះបានវាយផ្ដួលរំលំខ្មែរក្រហមចេញពីអំណាចនឹងបានដឹកនាំកម្ពុជារហូតបច្ចុប្បន្នយ៉ាងរឹងមាំ។

ប្រធានគណបក្សសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជារឿយៗថាគណបក្សនៅតែស្វាគមន៍មនុស្សគ្រប់និន្នាការទាំងអស់ដើម្បីរួមកម្លាំងជាមួយគណបក្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៅមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក