ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មី Delta

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយះពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ១២៖០០នាទីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។

រដ្ឋបាលខណ្ឌឫស្សីកែវបានបន្តទៀតថាការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ ដោយយោងស្ថានភាពចាំបាច់ នៃការរីករាលដាលខ្លាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី Delta ក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌឫស្សីកែវសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារតូចទួលសង្កែ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ដោយត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក