ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា៖ មានជនក្លែងបន្លំមួយក្រុមបានធ្វើសកម្មភាព ចុះបំពេញបេសកកម្មកសាងសមាជិកគណបក្ស

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតជូនដំណឹងថា ថ្មីៗនេះមានជនក្លែងបន្លំមួយក្រុមបានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះ «កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។

គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាក្រុមនេះបានទៅទាក់ទងតាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។

ចំពោះករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល បានច្រានចោលទាំងស្រុងនូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក