ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តសៀមរាបប្រាប់អាជ្ញាធរត្រូវណែនាំពលរដ្ឋនៅតាមមូលដ្ឋានឱ្យផ្អាកផឹក និងលក់គ្រឿងស្រវឹងអំឡុងថ្ងៃបោះឆ្នោត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងប្រាប់ដល់អាជ្ញាធរត្រូវចុះទៅណែនាំពលរដ្ឋ អាជីវករ និងជនបរទេសដែលរស់នៅតាមមូលដ្ឋាន ឱ្យផ្អាកទទួលទានគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តសៀមរាបអំពាវនាវពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរ ដោយត្រូវផ្អាកការលក់ដូរ និងពិសា គ្រឿងស្រវឹង នៅអំឡុងថ្ងៃបោះឆ្នោត ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ សង្គម និងបាតុភាពនានាដែលអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបបានប្រាប់ដល់ មន្ទីរទេសចរណ៍ខេត្ត ត្រូវណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹប កម្សាន្ត រង្គសាល-ឌីស្គូតែក និងបៀរហ្គាឌិន សេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារ នៅទូទាំងខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម និងផ្អាកសកម្មភាពការលក់ដូរគ្រឿងស្រវឹង។

រដ្ឋបាលខេត្តសៀមរាបក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងខេត្ត សៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក