ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការញុះញង់ ឬរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បញ្ជាក់ថា យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។

លោក គឹម សន្តិភាព លើកឡើងដូចនេះលើបណ្តាញសង្គមលោក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយថាអំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច។

លោកបានឱ្យដឹងថា ការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ចរួមមាន ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត។ ចំពោះស្ថាប័នតុលាការគឺសម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។

ជាមួយគ្នានេះ ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ។ លោកអំពាវនាវប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ។

គួរឱ្យដឹងដែរថា ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ២៥ឆ្នាំ ដែលជាមេក្លោងដែលដឹកនាំសកម្មភាពល្មើសច្បាប់ "ណែនាំ និងញុះញង់អោយអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើអោយខូចសន្លឹកឆ្នោត"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក