ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម រង្ស៊ី និងមនុស្សចំនួន ១៦នាក់ទៀតត្រូវបានដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០ ទៅ២៥ឆ្នាំ

ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យចំនួន ២៥ឆ្នាំ ខណៈមនុស្សចំនួន ១៦នាក់ផ្សេងទៀតត្រូវបានលុបឈ្មោះចេញ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ។

អ្នកដែលត្រូវបានលុបឈ្មោះ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យទាំងនោះរួមមានឈ្មោះ សម រង្ស៊ី, សេង ម៉េងប៉ុនរ៉ុង, សោ ចាន់ដេត, គង់ សភា, ហេង ដាណារ៉ូ, គឹម សុខ, ឆាម ឆានី, មូរ សុខហួរ, ឡុង រី, ហូរ វ៉ាន់, អេង ឆៃអ៊ាង, នុត រំដួល, ភាន់ រិទ្ធី, ឆឺយ ឧត្តមរស្មី, នាង សុឃុន និងម៉ៅវិបុល។

អ្នកទាំង ១៧នាក់នាក់នេះត្រូវបានចោទប្រកាន់ក្នុងសកម្មភាពដែលពួកគេបានណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

ក្រៅពីលុបឈ្មោះនិងដកសិទ្ធិឈរឈ្មោះបោះឆ្នោតលោក សម រង្ស៊ី ក៏ត្រូវរងពិន័យចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ខណៈអ្នកផ្សេងទៀតរងពិន័យ ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតដូចគ្នា។

យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ មាត្រា១៤២ថ្មី បានចែងថាអ្នកដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវផាកពិន័យ ៥លាន ទៅ ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ក្នុងច្បាប់ដដែលមាត្រា១៤៣ថ្មី ចែងថាគណបក្សនយោបាយដែលប្រព្រឹត្តិអំពើល្មើសដូចខាងលើអាចនឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កាលពីថ្ងៃទី១៦ ខែកក្កដា មេដឹកនាំគណបក្សភ្លើងទៀន ២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ មេដឹកនាំ ២នាក់នោះរួមមាន លោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សភ្លើងទៀន។

វីដេអូសារភាពរបស់លោក ប៊ុន ខេត ត្រូវបានផ្សព្វផ្សាយជាសាធារណៈបានសារភាពថាលោកពិតជាបានធ្វើការញុះញ៉ងឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតពិតមែនតាមការទទួលបញ្ជាពី «ទណ្ឌិត សម រង្ស៊ី»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Chanel Telegram របស់សម្ដេចផងដែរថា ក្នុងពេលដែលគណបក្សភ្លើងទៀនចេញសេចក្ដីថ្លែងការណ៍ថាខ្លួនតែងតែគោរពនូវច្បាប់ នីតិវិធីផ្សេងរបស់រដ្ឋ តែសមាជិករបស់ខ្លួនដែលប្រព្រឹត្តិខុសបានបញ្ជាក់ថាខ្លួននេះគឺធ្វើឡើងតាមការបញ្ជាពី សម រង្ស៊ី។

សម្ដេចបានចោទជាសំណួរថា៖ «តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»

ទោះជាយ៉ាងណាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា នៅមិនទាន់អាចបញ្ជាក់ពីភាពពាក់ព័ន្ធយ៉ាងណារបស់គណបក្សភ្លើងទៀនជាមួយនឹងការញុះញ៉ង់នេះដោយថា គ.ជ.ប នឹងស៊ើបអង្កេតបន្តទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក