ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សិស្សថ្នាក់ទី៦ និងទី៨នៃសាលាអន្តរជាតិ CIA First ទទួលបានមេដាយពីការប្រកួតគណិតវិទ្យានៅអាមេរិក

អាមេរិក៖ សិស្សឆ្នើម២រូបនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានមេដាយម្នាក់១គ្រឿង ពីការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោក កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

យុវសិស្សទាំង២រូបនោះ ដោយម្នាក់ជាសិស្សប្រុសថ្នាក់ទី៦ គឺឡេង លីហាក់ និងសិស្សម្នាក់ទៀតជាសិស្សស្រី ឡេង លីតា សិក្សាថ្នាក់ទី៨ ដោយយុវសិស្សទាំង២រូបនេះបានចូលរួមប្រកួតក្នុងចំណោមសិស្សសរុបចំនួន២៥៦៧ នាក់ដែលមកពី ២៣ប្រទេស។

ការប្រកួតប្រជែង Copernicus Olympiad គឺត្រូវបានគេដាក់ឈ្មោះតាមគណិតវិទូ និងតារាវិទូដ៏ល្បីល្បាញ លោក Nicolaus Copernicus ហើយវាជាវេទិកាប្រកួតប្រជែងលំដាប់ពិភពលោក ដែលសិស្សចាប់ពីថ្នាក់ទី៣ រហូតដល់ថ្នាក់ទី១២ អាចចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រ តារាសាស្ត្រ ការការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណែត និងមហោស្រពភាពយន្ត។

យុវតីឆ្នើមថ្នាក់ទី៩នៅសាលាអន្តរជាតិ CIA FIRST ម្នាក់ទៀត គឺ គា ឆរីតា ក៏បានជាប់ជ័យលាភីលេខ១កម្រិតសកលលោក និងទទួលបានមេដាយមាសក្នុងការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ Caribon Mathematics Contest 2023 តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក