ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លុយដុល្លារត្រូវបានដកចេញពីប្រតិបត្តិការទូរទាត់ប្រាក់ឆ្លងដែនរវាងចិននិងកម្ពុជា

ភ្នំពេញ៖ ដំណើរការទូទាត់ប្រាក់ឆ្លងដែនរវាងកម្ពុជា-ចិនដែលទើបតែធនាគារជាតិកម្ពុជា និងក្រុមហ៊ុន Union Pay របស់ចិន បានចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្មីៗនេះ បានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនព្រួយបារម្ភខ្លាចថា លុយយ៉ន់របស់ចិនចរាចរទូលំទូលាយនៅកម្ពុជាដូចនឹងលុយដុល្លារដែរ ដែលជាហេតុធ្វើឱ្យពលរដ្ឋឈប់ចាយលុយរៀលខ្មែរ។

ខណៈពលរដ្ឋខ្មែរមួយចំនួនកំពុងមានការព្រួយបារម្ភអំពីបញ្ហានេះ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានពន្យល់ថា គោលបំណងនៃការចុះ MOU រវាងធនាគារជាតិកម្ពុជា និងក្រុមហ៊ុន UnionPay ពោលមិនមែនឱ្យទេសចរចិនយកក្រដាសប្រាក់យ៉ន់ចិនមកចាយនៅកម្ពុជានោះទេ។

លោកស្រី ជា សិរី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរចិនភាគច្រើនគេមានគណនីសន្សំក្នុងធនាគារដោយពួកគេចាយជារូបិយវត្ថុជាតិរបស់ពួកគេ ដោយមិនប្រើលុយដុល្លារអាមេរិកឡើយ។ ដូច្នេះទេសចរចិនដែលមកកម្ពុជា ដែលទិញទំនិញនៅកម្ពុជា តាមរយៈប្រើ QR Union Pay មកទូទាត់ប្រាក់ដោយស្កេនបាគងលើ KHQR របស់ហាងទំនិញផ្សេងៗនៅកម្ពុជា។

ការដែលអាចទូទាត់បាន ទេសចរចិនត្រូវបញ្ជាទៅធនាគាររបស់គាត់នៅស្រុកចិនឱ្យទូទាត់ទៅម្ចាស់ហាងនៅកម្ពុជា ដោយប្តូរពីប្រាក់យ៉ន់ចិន ទៅជាប្រាក់រៀលបញ្ជូលក្នុងគណនីម្ចាស់ហាង រួចជាការស្រេច ប៉ុន្តែប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ បន្ទាប់មក ធនាគារចិន នឹងដកលុយចិននៅក្នុងកុងធនាគាររបស់ទេសចរចិនទៅតាមចំនួនដែលទេសចរចិនចំណាយលើការទិញទំនិញផ្សេងៗដោយទូទាត់តាមប្រព័ន្ធនេះ។

លោកស្រី ជា សេរី បានគូសបញ្ជាក់ថា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡេត្រូនិកនេះ គឺផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិនដែលមកលេងនៅកម្ពុជាដោយមិនចាំបាច់ទៅដកលុយយ៉ន់នៅធនាគារ ហើយមកដូរជាលុយដុល្លារ ឬលុយរៀល ដើម្បីយកមកចាយនៅកម្ពុជាឡើយ។

ចំណែកភ្ញៀវទេសចរខ្មែរ ទៅលេងនៅប្រទេសចិន ដែលទិញទំនិញនៅស្រុកចិន អាចប្រើ APP Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ខាងធនាគារនៅខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនទើបអាចទូទាត់ឱ្យអ្នកលក់នៅចិន។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានបញ្ជាក់ថា ប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់នឹងមិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ ប៉ុន្តែពួកគាត់នៅតែអាចចាយជាក្រដាសប្រាក់ ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។

លោកស្រីថ្លែងដូច្នេះថា៖ «ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជម្រុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក»

លោកស្រីគូសបញ្ជាក់ថា ការទូទាត់ប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា-ចិននេះ គឺជាលើកកម្ពស់ប្រាក់រៀល លើកកិត្យានុភាពប្រាក់រៀល និងលើកមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិកលើឆាកអន្តរជាតិ។ ជាមួយគ្នានេះជំរុញឱ្យភ្ញៀវទេសចិនមកលេងនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក