ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានឱ្យដឹងថា ដោយសារតែនីតិវិធីនៃការលើកលែងការចោទប្រកាន់មកដល់លោក និងសហការី ២នាក់ផ្សេងទៀត ត្រូវការពេលវេលានៃនីតិវិធី ដូចច្នេះការចេញលិខិតឲ្យដំណើរបណ្ដោះអាសន្នសមាគមគឺជាកត្តាចំបាច់ដើម្បីធានាថាដំណើរសមាគមដែលជាតម្រូវការចាំបាច់។

លោកបានបញ្ជាក់ថា៖ «ការបើកដំណើរការសមាគមជាបណ្ដោះអាសន្ននេះកើតឡើងចេញពីកិច្ចសន្ទារវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងតំណាងសមាគមទាំង ៣នាក់ក្នុងជំនួបកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣»។

លោកបានឱ្យដឹងទៀតថា អំឡុងពេលចូលជួបសម្តេចតេជោ សមាគមបានបង្ហាញអំពីការពិត ការទទួលខុសត្រូវ តម្លាភាព ដែលមានចែងក្នុងគុណតម្លៃការងារនៃសមាគមទៅកាន់ប្រមុខរាជរដ្ឋាភិបាលខណ:សមាគមមិនពាក់ព័ន្ធនយោបាយ ឬរបៀបវារ:នៃការងាររបស់ខ្លួនដែលមានអាថកំបាំងនោះឡើយក្រៅពីបំពេញការងារស្របតាមបេសកម្ម ទស្សនវិស័យ គុណតម្លៃ និងគោលបំណងដែលមានចែងក្នុងលក្ខន្តិក:សមាគមត្រូវបានតម្គល់នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

គួរឱ្យដឹងដែរថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ក្រោមបទចោទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលសកម្មភាពនេះធ្វើឡើងនៅខេត្តរតនគិរី។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក ថេង សាវឿន និងសហការី ចូលជួបដោយផ្ទាល់នៅគេហដ្ឋានរបស់សម្តេច។ ដោយមើលឃើញផលប្រយោជន៍ដែលខាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើ សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។ សម្តេចក៏បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងផ្តល់សិទ្ធឲ្យសមាគមនេះបានបន្តធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់នាពេលនោះដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក