ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រីដែលប្រោសព្រះរាជទានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានប្រោសព្រះរាជទាននូវសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជាភាសាខ្មែរដល់កាកបាទក្រហមកម្ពុជា។

សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជាភាសាខ្មែរនេះ ជាកំណត់ហេតុសំណេរដើមបង្ហាញពីតថភាពនៃព្រះរាជបូជនីយកិច្ច ដើម្បីជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាកតី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំងឆ្លងកាត់ការលំបាកនៅឆ្នាំ១៩៧៣ រយៈពេល ១ខែចូលមកកម្ពុជាដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពវឹកវរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់ទុកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាមរតកមិនអាចកាត់ថ្លៃបានសម្រាប់អ្នកនយោបាយ បញ្ញវន្ត និងប្រជានុរាស្ត្រកម្ពុជាគ្រប់ៗជំនាន់ ជាពិសេសភាពទន់ភ្លន់តែរឹងមាំនៅក្នុងព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈគ្រប់ជ្រុងជ្រោយនៃព័ត៌មានក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ នៃ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ គឺពិតជាបានរួមវិភាគទានយ៉ាងធំធេងដល់ការតស៊ូរំដោះជាតិ មាតុភូមិ ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងក្តីសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្រកម្ពុជា ក្រោមម្លប់សន្តិភាព។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងដូច្នេះថា៖ «ខ្ញុំម្ចាស់ សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជវីរៈគំរូ នៃសម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជារៀងដរាបតទៅ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមលំឱនកាយលើកហត្ថប្រណមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តជះ បារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាល ប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» គឺជាសៀវភៅដែលព្រះរាជនិពន្ធដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ដោយផ្ទាល់ដោយបោះពុម្ពជាភាសាអង់គ្លេស ប៉ុន្តែពេលនេះក៏មានការបោះពុម្ពជាភាសាខ្មែរដែលរៀបរាប់ដោយបណ្ណាល័យសម្តេចម៉ែ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក