ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីកសិកម្ម៖ យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជាផ្ដោតលើការយកចិត្តទុកដាក់លើគុណភាពនិងសុវត្ថិភាព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា លើកឡើងថាយុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងមានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។

លោក ឌិត ទីណា ថ្លែងដូចនេះក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតហ្គាណា ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួ លោកស្រី Florence Buerki Akonor នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា បានបញ្ជាក់ថា ចំណុចសំខាន់មួយទៀតក្នុងយុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺត្រូវពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា ហើយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូរ គឺកម្ពុជាប្រកាន់ជំហរលើគោលការណ៍ស្មើភាពទាំងទុនវិនិយោគ និងផលប្រយោជន៍។

ក្នុងជំនួបនោះដែរ លោកបានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្គាណា និងកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង និងបានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់អសន្តិសុខស្បៀង អំឡុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសនាំអង្ករចេញធំៗទាំង១០ លើសាកលលោកនាពេលបច្ចុប្បន្ន។

លោកបានគូសបញ្ចាក់ថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅរលូន និងជោគជ័យពិតប្រាកដ គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស ហើយរវាងកម្ពុជា និងហ្គាណា គឺជាឱកាស និងមានសញ្ញាល្អ ដោយសារមានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។

រដ្ឋមន្រ្តីកសិកម្មរូបនេះ បញ្ចាក់ថាជំហានបន្ទាប់ក្រុមការងារអាចចាប់ផ្តើមរៀបចំឱ្យមានកិច្ចប្រជុំបន្តតាម Zoom ដើម្បីស្វែងយល់ពីគ្នាបន្ថែមទៀត និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់ MOU រវាងកម្ពុជា និងហ្គាណា ដោយផ្តោតទៅលើអ្វីដែលចង់សម្រេចបាន និងសិក្សាឱ្យបានច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្តពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ។

ទន្ទឹមនោះដែរ លោក ឌិត ទីណា ក៏បានណែនាំឱ្យត្រូវយកចិត្តទុកដាក់ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ ធាតុចូលសម្រាប់កសិកម្ម និងការចំណាយសម្រាប់ផលិតកម្មផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក