ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្ញាក់ផ្អើល! ទារកកើតមកមានដៃ៤ ជើង៤ នៅបាត់ដំបង

បាត់ដំបង៖ ទារកម្នាក់បានកើតមកមានអវៈយវៈចំណែកខុសពីទារកធម្មតាទូទៅ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរដល់ទារកនោះយ៉ាងខ្លាំង។ ទារកនោះបានចាប់កំណើតមកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន លោក ពូន សម្បត្តិ បានបញ្ជាក់ប្រាប់EAC ឱ្យដឹងថា ទារកនោះបានកើតមកមានដៃ២ និងជើង២ដូចទារកធម្មតា ប៉ុន្តែនៅផ្នែកខាងក្រោម គឺមានដុះចេញនូវដៃ២ និងជើង២បន្ថែមទៀត។ លោកបញ្ជាក់ថា ទារកនោះកើតមកមានទម្ងន់៣គីឡូ៧ខាំ។

បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទារក(ប្រុស)នោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា នេះហើយ។

លោកបានថ្លែងប្រាប់ដូច្នេះថា៖ «យើងមិនទាន់ច្បាស់ថា ទារកនោះត្រូវវះកាត់ឬយ៉ាងណាទេ យើងទុកឱ្យខាងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបជាអ្នកវិនិច្ច័យ»

លោកថា ឪពុកម្តាយទារកមានអវៈយវៈមិនប្រក្រតីនោះមានទីលំនៅនៅឯស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយកូនទើបតែកើតនេះគឺជាកូនទី៥របស់ពួកគេខណៈពួកគេមានជីវភាពក្រខ្សត់។

លោកបញ្ជាក់ថា កត្តាដែលទារកកើតមកខុសប្រក្រតីគឺអាចបណ្តាលមកពីកត្តាហ្សេនលូតលាស់ដំបូងមិនប្រក្រតី ការមិនទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ កត្តាខ្វះជីវជាតិ និងកត្តាផ្សេងៗទៀត។

ចំពោះករណីនេះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានអះអាងថា ម្តាយទារកនោះមិនបានមកពិនិត្យផ្ទៃពោះបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យឡើយ។ លោកថា ករណីនេះមិនមែនទើបតែកើតឡើងនោះទេ កន្លងមកដ៏មានម្តាយមួយចំនួនមិនថាតែក្នុងគ្រួសារធូរធារ ឬគ្រួសារក្រីក្រនោះទេ ក៏មានកូនលូតលាស់ខុសប្រក្រតីផងដែរ ប៉ុន្តែភាគច្រើនកើតឡើងលើគ្រួសារក្រីក្រដែលរក្សាទុកកូនរហូតដល់ថ្ងៃកើត។ ចំណែកគ្រួសារដែលធូរធារ គេតែងតែទៅពិនិត្យផ្ទៃពោះបានទៀងទាត់ បើកាលណាកូនលូតលាស់ខុសប្រក្រតី នោះគេនឹងយកចេញ ពីព្រោះថាបើទុកនោះនឹងអាចបង្កជាហានិភ័យដល់ម្តាយ។

ដើម្បីបញ្ចៀសនូវការកកើតកូនមកខុសប្រក្រតីបែបនេះ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានណែនាំឱ្យស្ត្រីមានផ្ទៃពោះគួរតែទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដងអំឡុងពេលមានផ្ទៃពោះ ហើយប្រសិនជាអាចទៅពិនិត្យផ្ទៃពោះក្នុងមួយខែម្តងជាការល្អដើម្បីតាមដានសុខភាពកូនក្នុងផ្ទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក