ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីដាំកូនឈើដើម្បីអបអរសាទររុក្ខទិវា ៩កក្កដា

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីដាំកូនឈើនៅថ្ងៃទី១៧ ខែកក្កដា នេះដើម្បីអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កូនឈើចំនួន ៥ ៦០០ដើម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងដាំនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង ៦ ០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ។ ប្រភេទកូនឈើដែលយកទៅដាំនោះមានដូចជា ឈើប្រណិត ដើមក្ងោក និងដើមគគីរជាដើម។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយរាជរដ្ឋាភិបាលជាលច្រើនរាល់ឆ្នាំក៏បានណែនាំឱ្យអភិបាលរាជធានីខេត្តរៀបចំដាំដើមឈើដើម្បីអបអរសាទរ «រុក្ខទិវា ៩កក្កដា»

លោក សុខ លូ ថ្លែងថា រុក្ខទិវានេះ គឺជាទិវាជំរុញឱ្យមានការដាំដើមឈើឡើងវិញដើម្បីចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាកាត់បន្ថយគ្រោះធម្មជាតិផ្សេងៗ ខណៈការបាត់បង់ព្រៃឈើ អាចបង្កឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួត និងឡើងកំដៅភពផែនដី ហើយធ្វើឱ្យទីតម្កល់ទឹកនានា ដូចជា៖ ថ្លុក ត្រពាំង បឹង បួរ ព្រែក ស្ទឹង ទន្លេ ត្រូវរឹងស្ងួតគ្មានទឹកបំពេញតម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិ។

លោកអភិបាលខេត្តបានណែនាំឱ្យពលរដ្ឋ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់ អាវុធ វិស័យឯកជន ចូលរួមដាំដើមឈើឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ជាពិសេសដាំដើមត្នោតនៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវ តាមលំនៅដ្ឋាន តាមភ្លឺស្រែ និងតាមដីចំការ ដើម្បីបានជារបាំងការពារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និងបង្កើននូវជីជាតិដីកសិកម្ម ស្រូបឧស្ម័នកាបូនិច និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនេះ លោកបានណែនាំពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ កាប់រាន ដុត ឈូសឆាយដីព្រៃឈើ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេសជួយ ការពារទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ដែលពលរដ្ឋរស់នៅ ដើម្បីរក្សាការពារឲ្យបាននូវធនធានព្រៃឈើសម្រាប់ កូនចៅរបស់យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក