ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កប៉ាល់ចំនួន ៥គ្រឿង ចេញទៅដឹកភ្ញៀវទេសចរដែលជាប់គាំងនៅតាមកោះដោយសារបញ្ហាអាកាសធាតុ

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញបញ្ជាទាំងព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឱ្យអាជ្ញាធរបញ្ជេញកប៉ាល់ធំៗចំនួន ៥គ្រឿងទៅដឹកភ្ញៀវទេសចរដែលជាប់គាំងនៅតាមកោះនានាដែលមិនអាចធ្វើដំណើរត្រឡប់មកដីគោកវិញ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក គួច ចំរើន បានអះអាងថា ដោយសារតែថ្ងៃនេះអាកាសធាតុនៅខេត្តព្រះសីហនុរាងធូរស្រាល ហើយរលកក៏រៀងស្ងប់បន្តិច ទើបលោកបញ្ជាឱ្យយកកប៉ាល់ទៅដឹកភ្ញៀវទេសចរដែលកំពុងជាប់គាំងនៅតាមកោះឱ្យមកត្រឡប់មកដីគោកវិញ។

ទោះបីអាកាសធាតុអំណោយផលជាងមុន ប៉ុន្តែអភិបាលខេត្តព្រះសីហនុក៏បានប្រាប់អាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុណាមួយ។ ជាមួយគ្នានេះលោកក៏បានប្រាប់ឱ្យមន្ដ្រីនគរបាលជើងទឹកត្រូវជិះអមដំណើរអ្នកទេសចរណ៍ ហើយអ្នកទេសចរនោះទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា។

កាលពីថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក គួច ចំរើន បានចេញសារសំឡេងអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

លោក គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ពលរដ្ឋ និងអ្នកនេសាទផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្នសិន ហើយប្រសិនពួកគាត់បានធ្វើដំណើរទៅតាមកោះ ក៏ត្រូវមានទំនាក់ទំនងមកខាងសហគមន៍ ឬអាជ្ញាធរដើម្បីឱ្យពួកគាត់បានត្រឡប់មកដីគោកវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ព្យុះនឹងចូលមកសមុទ្រចិនខាងត្បូង និងបន្តឆ្ពោះមកសមុទ្រខាងជើងវៀតណាមអំឡុងថ្ងៃទី១៩ ខែកក្កដា នឹងធ្វើឱ្យតំបន់ទំនាប ខ្ពង់រាប និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ ហើយតំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងរលកខ្ពស់ៗ។

ដូច្នេះក្រសួងធនធានទឹក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតខាងលើនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក