ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តើបក្សភ្លើងទៀននឹងត្រូវទទួលខុសត្រូវបែបណាក្រោយសមាជិកខ្លួនត្រូវបានចាប់ខ្លួនសារភាពថាទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី?

ភ្នំពេញ៖ គណបក្សភ្លើងទៀនដែលជាគណបក្សបង្កើតដំបូងដោយលោក សម រង្ស៊ី បច្ចុប្បន្នមានសមាជិកខ្លួនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការគូសបំផ្លាញសន្លឹកឆ្នោតតាមការចង់បានរបស់ទណ្ឌិត សម រង្ស៊ី បើទោះបីបក្សនេះបានបញ្ជាក់ម្ដងហើយម្ដងទៀតថាខ្លួនលែងជាប់ពាក់ព័ន្ធនឹង សម រង្ស៊ី ទៀតហើយក្ដី។

កាលពីថ្ងៃទី១៦ ខែកក្កដា មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ មេដឹកនាំ២នាក់នោះរួមមាន លោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងលោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិរាជធានីភ្នំពេញនៃគណបក្សភ្លើងទៀន។

ក្រោយមានការចាប់ខ្លួនគណបក្សភ្លើងទៀនបានចេញលិខិតមួយច្បាប់ដោយបានចាត់ទុកការចាប់ខ្លួននេះជាការគំរាមកំហែងក្នុងការធ្វើសកម្មភាពរបស់គណបក្សខ្លួន។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «គណបក្សភ្លើងទៀន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក លី រី និងលោក ប៊ុន ខេត ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបជុំគ្រួសារ និងបន្តសកម្មភាព នយោបាយជាមួយគណបក្សភ្លើងទៀនតទៅទៀត»

នៅថ្ងៃជាមួយគ្នានោះវីដេអូសារភាពរបស់លោក ប៊ុន ខេត ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើ Channel Telegram របស់នាយករដ្ឋមន្ត្រីដោយលោក ប៊ុន ខេត បានសារភាពថាលោកពិតជាបានធ្វើការញុះញ៉ងឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតពិតមែនតាមការទទួលបញ្ជាពី «ទណ្ឌិត សម រង្ស៊ី»

លោក ប៊ុន ខេត៖ «ដោយនៅពេលថ្មីៗនេះខ្ញុំបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឱ្យខ្ញុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតសម្រាបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យគូសសន្លឹកឆ្នោតខ្វែងចោលដែលផ្ទុយពីឆន្ទះរបស់ប្រជាពលរដ្ឋអាស្រ័យដូចបានរៀបរាប់ខាងលើនេះសូមសម្ដេចអត់ឱនទោសដល់ខ្ញុំបាទដែលបានអនុវត្តខុសកន្លងមក»

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Chanel Telegram របស់សម្ដេចផងដែរថាក្នុងពេលដែលគណបក្សភ្លើងទៀនចេញសេចក្ដីថ្លែងការណ៍ថាខ្លួនតែងតែគោរពនូវច្បាប់ នីតិវិធីផ្សេងរបស់រដ្ឋ តែសមាជិករបស់ខ្លួនដែលប្រព្រឹត្តិខុសបានបញ្ជាក់ថាខ្លួននេះគឺធ្វើឡើងតាមការបញ្ជាពី សម រង្ស៊ី។

សម្ដេចបានចោទជាសំណួរថា៖ «តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»

យោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ មាត្រា១៤២ថ្មី បានចែងថាអ្នកដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវផាកពិន័យ៥លាន ទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ក្នុងច្បាប់ដដែលមាត្រា ១៤៣ថ្មី ចែងថាគណបក្សនយោបាយដែលប្រព្រឹត្តិអំពើល្មើសដូចខាងលើអាចនឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានប្រាប់ EAC News ថារហូតមកដល់ពេលនេះ គ.ជ.ប ទទួលបណ្ដឹងទាក់ទងនឹងការញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោតចំនួន១១ករណី។ លោកបន្ថែមថាពេលនេះដំណើរការដោះស្រាយបណ្ដឹងកំពុងដំណើរការនៅតាមគណកម្មការគ.ជ.ប ខេត្ត/រាជធានី។

លោកថា៖ «(ករណីរកឃើញកំហុស)គ.ជ.ប មានតែពិន័យទៅតាមច្បាប់ពី៥ទៅ២០លានរៀល ហើយច្បាប់ក៏ចែងថានេះនៅមិនទាន់គិតដល់ទោសទណ្ឌផ្សេងទៀតដែលសាម៉ីខ្លួនធ្វើនោះទេ»

ចំពោះករណីដែលថាគណបក្សភ្លើងទៀនអាចជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋទៅបំផ្លាញសន្លឹកឆ្នោតវិញ លោក ហង្ស ពុទ្ធា បញ្ជាក់ថានៅមិនទាន់អាចសន្និដា្ននបាននៅឡើយដោយរង់ចាំការស៊ើបអង្កេតបន្តសិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក