ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុទ្ធនាការឃោសនាបោះឆ្នោត ១៦ថ្ងៃប្រព្រឹត្តិទៅគ្មានអំពើហិង្សាកើតឡើងគួរជាទីកត់សម្គាល់ឡើយ

ភ្នំពេញ៖ ការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៦ថ្ងៃកន្លងមកនេះប្រព្រឹត្តិទៅដោយរលូន មានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាកើតឡើងគូរជាទីកត់សម្គាល់ឡើយ។

គណបក្សមួយចំនួនបានហែក្បូនឃោសនារកសំឡេងឆ្នោតនៅតាមមណ្ឌលរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ គណបក្សមួយចំនួនទៀត ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយចំនួន ១៦ថ្ងៃកន្លងទៅនេះបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៣ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

មុនមួយថ្ងៃបោះឆ្នោត និងចំថ្ងៃបោះឆ្នោត ទី២២-២៣ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រាជរដ្ឋាភិបាលហាមពលរដ្ឋ ជាពិសេសអាជីវករទាំងអស់ ត្រូវផ្អាកផឹក និងលក់គ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

ការហាមមិនឱ្យពលរដ្ឋ និងអាជីវករលក់ និងផឹកគ្រឿងស្រវឹងអំឡុងពេលបោះឆ្នោតនេះ គឺរាជរដ្ឋាភិបាលសង្កេតឃើញថាការពិសាគ្រឿងញៀនអាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម បទល្មើសផ្សេងៗ ដែលអាចឱ្យបាត់សណ្តាប់ធ្នាប់សាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក