ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សីលធម៌និងអ្នកបើករថយន្តថ្លៃ

ភ្នំពេញ៖ ជារឿយៗគេតែងសង្កេតឃើញម្ចាស់មិនថារថយន្តស៊េរីទំនើប ឬតម្លៃធូរថ្លៃមួយចំនួនតូចតែងបើកបរ ឬចតរំលោភលើផ្លូវសាធារណៈដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ ឬក៏រំខានដល់អ្នកដទៃដែលកំពុងធ្វើចរាចរណ៍លើទ្រូងផ្លូវតែមួយនោះឡើយ។ ដោយមិនដឹងអាងអ្វី? បុណ្យស័ក្តិធំខ្ពស់? រថយន្តថ្លៃ? (sic)។

បើទោះបីជាពួកគេមានបុណ្យស័ក្តិឧត្តមខ្ពង់ខ្ពស់ ឬតម្លៃរថយន្តថ្លៃកប់ពពកយ៉ាងណាក៏ដោយចុះ ក៏សីលធម៌របស់ពួកគេគួរតែចេះកោតក្រែងការរំខានដល់អ្នកដទៃ ហើយក៏គួរគិតអំពីភាពបន្ទាន់របស់អ្នកដទៃដែលត្រូវធ្វើដំណើរលើផ្លូវនោះ ឧទាហរណ៍ដូចជាគ្រួសារមានជម្ងឺធ្ងន់ ឈឺពោះឆ្លងទន្លេ។ល។ ត្រូវទៅមន្ទីពេទ្យជាបន្ទាន់ ហើយបើមកស្ទះផ្លូវនឹងការចតរថយន្តបញ្ច្រាសទៀត តើគ្រួសារទាំងនោះអាចនឹងប្រឈមមុខគ្រោះថ្នាក់អ្វីខ្លះ?

ទោះយ៉ាងដូចម្ចាស់រថយន្តស៊េរីទំនើបម៉ាក Lexus NX 200t ពាក់ស្លាកលេខ 2BW-8468 ចតបញ្ច្រាសទិស គ្មានកោតក្រែងអ្នកណា ឈប់យ៉ាងសង្ហាដើម្បីតែករណីផ្ទាល់ខ្លួនរបស់គាត់។

ករណីនេះ អាជ្ញាមានសមត្ថកិច្ចនៅមូលដ្ឋានគួរមានវិធានការដូចភ្លៀងរលឹម ដើម្បីអប់រំបងប្អូនប្រជាពលរដ្ឋរបស់យើងដែលសីលធម៌បើកបរនៅមានកម្រិត ដើម្បីជៀសវាងការកកស្ទះនិងប៉ះពាល់ដល់សិទ្ធិធ្វើដំណើររបស់អ្នកដទៃ ម្យ៉ាងកុំឱ្យជនជាតិបរទេស ឬភ្ញៀវទេសចរណ៍អន្តរជាតិគេវាយតម្លៃដល់កិត្តិយសប្រជាជនខ្មែរយើងទាំងមូល ដែលធាតុពិតបង្កឡើងដោយដោយបុគ្គលមួយចំនួនដែលសីលធម៌មានកម្រិតប៉ុណ្ណោះ។

EAC News សង្ឃឹមថាម្ចាស់រថយន្តនឹងចូលរួមផ្លាស់ប្តូរចំនុចអវិជ្ជមានទាំងនេះ ដើម្បីម្ចាស់រថយន្តផ្សេងៗទៀតដែលមានទំលាប់ចតរថយន្តយ៉ាងអនាធិបតេយ្យឱ្យកែប្រែ ដើម្បីកូនក្មេងខ្មែរជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីរៀនមើលទំលាប់ល្អពីមនុស្សចាស់ជំនាន់មុន ហើយចូលរួមធ្វើឱ្យប្រទេសរបស់យើងកាន់តែប្រសើរឡើង ជាប្រទេសដែលមានសណ្តាប់ល្អ ប្រជាពលរដ្ឋមានសីលធម៌ប្រពៃណីល្អដូចប្រជាជនខ្មែរភាគច្រើនរបស់យើងកំពុងមាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក