ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាចាប់ផ្ដើមប្រកួតជម្រុះយកយុវជនមានពិការភាពដើម្បីបញ្ជូនទៅប្រកួតផ្នែក IT សកលនៅអារ៉ាប់រួម

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចាប់ផ្តើមរៀបចំការប្រកួតប្រជែងថ្នាក់ជាតិផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពទំាងពីរប្រភេទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសជ័យលាភីយុវជនមានពិការភាពចំនួន៤រូបទៅប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យានៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត និងតាមអនឡាញនៅថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ការប្រឡងនៅថ្ងៃនេះមានបេក្ខជនជាយុវជនពិការភាពចូលរួម មកពីអង្គការឡាវ៉ាឡា វិទ្យាស្ថានជាតិអប់រំពិសេស អង្គការប៉េអេសអឺ អង្គការអេចស៊ីត និងយុវជនក្នុងសហគមន៍ ដោយការប្រឡងធ្វើឡើងដោយផ្ទាល់ និងតាមអនឡាញ។

បេក្ខជនដែលត្រូវប្រឡងជាប់នៅថ្ងៃទី១៥ ខែកក្កដា នេះ នឹងបន្តទៅប្រកួតនៅវគ្គប្រកួតអន្តរជាតិពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ចាប់ពីម៉ោង៨ព្រឹក តទៅតាមអនឡាញ ដោយជម្រុះយកតែយុវជនពិការភាពតែ៤រូប ដើម្បីត្រៀមប្រកួតនៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត និងជម្រុះយកយុវជនជាប់ពីលេខ៥សម្រាប់ប្រកួតតាមអនឡាញ។

ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព (ទំនាក់ទំនងបច្ចេកវិទ្យា) ICT របស់យុវជនមានពិការភាព បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។ នៅឆ្នាំ២០២៤ វានឹងត្រូវបានអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក