
លោក ឯម ច័ន្ទមករា ចូលរួមអបអរសាទរចំពោះ លោក ហ៊ុន សាន និងលោក គ្រី ទូច ដែលទទួលបានគោរមងារជាអ្នកឧកញ៉ា
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរចំពោះដល់ លោក ហ៊ុន សាន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» ព្រមទាំងអបអរសាទរចំពោះលោក គ្រី ទូច ដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»។
លោក ឯម ច័ន្ទមករា បានថ្លែងដូច្នេះថា៖ «ខ្ញុំបាទសូមចូលរួមអបអរសារយ៉ាងកក់ក្តៅបំផុតក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារឯកឧត្តម ហ៊ុន សាន ជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» និងឯកឧត្តម គ្រី ជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»។
លោកក៏បានជូនពរអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ និងអ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំមាំមួន និងជន្មាយុយឺនយូរ៕