ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាក់ សុខុន៖ អាស៊ាននៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំងអស់

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាលោក ប្រាក់ សុខុន លើកឡើងថា អាស៊ាននៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំងអស់ និង រួមគ្នាបន្តខិតខំធ្វើជាចំណុចកណ្តាលនៃកំណើន និងវិបុលភាពក្នុងតំបន់។

លោក ប្រាក់ សុខុន លើកឡើងដូចនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅយ៉ាងមមាញឹកពេញមួយសប្តាហ៍នេះ។

លោកបានសម្តែងមោទនភាពក្នុងការប្រកាសអំពីលទ្ធផលជាផ្លែផ្កាហូរហែរដែលអាស៊ានទើបសម្រេចបាន ព្រមទាំងអបអរសាទរព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងត្បូងដែលបានក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន។

លោកបានបញ្ជាក់ថា៖«សាមគ្គីភាព និងការរួបរួមរបស់យើងក៏បានជួយអោយអាស៊ានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ»។

រដ្ឋមន្ត្រីរូបនេះគូសបញ្ជាក់ថា យោងលើនិន្នាការក្នុងតំបន់នាពេលថ្មីៗនេះ អាស៊ានក៏មានភាពបុរេសកម្មដើម្បីចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់មីស៊ីលផ្លោងនៅឧបទ្វីបកូរ៉េ និងបានអនុម័ត កត់សម្គាល់សេចក្តីថ្លែងការណ៍ និងឯកសារផ្សេងៗ ក្នុងស្មារតីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍។

លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអ្នកពាក់ព័ន្ធទាំងឡាយ សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំព្រឹត្តការណ៍នេះ។

គួរឱ្យដឹងដែរថា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំ ពាក់ព័ន្ធ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី ១១ ដល់ទី ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក