ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រសិនមានវិវាទពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុអាចដាក់ពាក្យបណ្ដឹង ឬសុំអន្តរាគមន៍មក ន.អ.ប

ភ្នំពេញ៖ ក្នុងករណីមានវិវាទ ឬអប្រក្រតីភាពណាមួយកើតឡើងពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ ភាគីនៃកិច្ចសន្យា ឬភាគីពាក់ព័ទ្ធណាមួយអាច ដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បាន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការទទួលពាក្យបណ្តឹង និងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណាពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គូសបញ្ជាក់ថា ប្រសិនជួបបញ្ហា ឬ ករណីដូចខាងលើនេះ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ដែលមានអាសយដ្ឋាននៅអគារ១៦ (ជាន់ទី៧) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមតេឡេក្រាមលេខ ០១១ ៥៩៨ ៣៧២ និង ០៦៩ ៥១៧១៨៦៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក