ភ្នំពេញ៖ នៅថ្ងៃទី១៥ កក្កដា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់, និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ កក្កដា ២០២៣។
គិតត្រឹមថ្ងៃសៅរ៍នេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៩៣៥នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៨៧២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៧,១០៥ករណី(ជាប្រភេទអូមីក្រុង) ៕