ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្ត្រីជនជាតិភូមា អរគុណកម្ពុជា ដែលបានជួយសង្គ្រោះជីវិតកូនរបស់គាត់

ភ្នំពេញ៖ ស្ត្រីជនជាតិភូមាម្នាក់បានថ្លែងអំណរគុណដល់កម្ពុជា ក៏ដូចជាគ្រូពេទ្យដែលបានវះកាត់កូនប្រុសខ្លួនមានជំងឺដ៏កម្រមួយគឺ សេរីរាង្គនៅក្រៅពោះ។ តាមការឱ្យដឹងពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។

ក្មេងប្រុសជនជាតិភូមា អ៊ុង ខាន់មឿ បានទទួលការវះកាត់ហើយទៅលើជំងឺដ៏កម្រមួយគឺ សេរីរាង្គនៅក្រៅពោះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយការវះកាត់មួយនេះត្រូវបានចំណាយអស់រយៈពេល ៥ម៉ោង ក្រោមកិច្ចសហការរវាងក្រុមវេជ្ជបណ្ឌិតឯកទេសកម្ពុជានិងជប៉ុន។

កុមារាម្នាក់នេះបានឆ្លងកាត់ការវះកាត់អស់ជាច្រើនម៉ោង រាងកាយមានសភាពខ្សោះខ្សោយនិងកំពុងសម្រាកនៅក្នុងបន្ទប់ថែទាំក្រោយវះកាត់ (ICU) ហើយចាប់ផ្តើមបានធូរស្បើយបន្ថិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលនេះកំពុងទទួលបានការថែទាំយ៉ាងល្អពីក្រុមគ្រូពេទ្យយើងនិងម្តាយទាំងយប់ទាំងថ្ងៃ។

ម្តាយរបស់កុមារា ខាន់ មឿ បានថ្លែងអំណរគុណដល់កម្ពុជា និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់លោកស្រី និងកូនប្រុស ខណៈខ្លួនមានការបារម្ភមុនពេលមកដល់កម្ពុជាធ្វើដំណើរឆ្ងាយពីផ្ទះដូចនេះ។

លោកស្រីថា៖ «សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់! ដែលបានជួយកូនប្រុសខ្ញុំ ពួកយើងបារម្ភណាស់ក្នុងការធ្វើដំណើរមកឆ្ងាយពីផ្ទះ។ នៅពេលដែលពួកយើងបានមកដល់ប្រទេសកម្ពុជា មិនថាតែបុគ្គលិកសុខាភិបាលទេ គ្រប់គ្នាដែលបម្រើការតាមផ្នែកនីមួយៗបានមើលថែនិងយកអាសារពួកយើងណាស់! ទោះបីជាពួកយើងមិនចេះនិយាយភាសាខ្មែរក៏ដោយ តែពួកយើងទទួលបានអារម្មណ៍កក់ក្តៅពីប្រជាជនកម្ពុជាពិតមែន»

លោកស្រីបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា មានកុមារជាច្រើនដែលមានជំងឺនិងកំពុងរងទុក្ខដូចកូនប្រុសខ្ញុំអញ្ចឹងដែរ។ លោកស្រីបានថ្លែងអំណរគុណកម្ពុជាដែលបានខ្វល់ខ្វាយអំពីប្រជាជនភូមា។

លោកស្រីបញ្ជាក់ថា៖ «មានន័យខ្លាំងណាស់សម្រាប់ពួកយើង»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក