ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មស្នើអាជ្ញាធរឱ្យចាប់វិធានការលើអ្នកប្រើប្រាស់ស្លាកលេខក្រសួងក្លែងក្លាយ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំភ្លឺថាក្រសួងគ្មានរថយន្តម៉ាកLexus 470 ពណ៌ស្ករពាក់ស្លាកលេខរដ្ឋ17 2-0731 ស្ថិតក្នុងចំណុះក្រសួងកសិកម្ម ដូចដែលវិទ្យុបរទេសក្រៅស្រុកមួយផ្សព្វផ្សាយថាអង្គការខុមហ្វែ្រលបានឃើញថារថយន្តនោះត្រូវបានយកទៅប្រើប្រាស់ដើម្បីឃោសនាការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាឡើយ។

ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងកសិកម្មបានសរសេរដូច្នេះថា៖« ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា ទាំងរថយន្តម៉ាកLexus 470 ពណ៌ស្ករ ទាំងស្លាកលេខរដ្ឋ17 2-0731 ពុំមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់អង្គភាពណាមួយ ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ»។

ក្រសួងកសិកម្មបានចាត់ទុករថយន្តដែលស្លាកលេខរដ្ឋ17 2-0731 នោះជារថយន្តដែលប្រើប្រាស់ស្លាកលេខរដ្ឋក្លែងក្លាយ ហើយក្រសួងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវស្វែងរកអ្នកក្លែងបន្លំមកទទួលខុសត្រូវចំពោះមុខច្បាប់។

តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ឱ្យដឹងថា ហាមប្រើប្រាស់ថវិកា សម្ភារ មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋដើម្បីយកទៅឃោសនាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ និងហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋដើម្បីដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត។ ប្រភេទយានយន្តដែលត្រូវហាម មានដូចជាម៉ូតូ ឬរថយន្តដែលមានស្លាកលេខរដ្ឋ ឬអក្សររាជការ នគរបាល ខេមរភូមិន្ទ និងរាជរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក