ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : មនុស្សចំនួន ៦១៦នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ១៩០នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ

(ភ្នំពេញ)៖ មនុស្សចំនួន ៦១៦នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ១៩០នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥៤៦នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងខេត្តកណ្ដាល ២៤នាក់ ខេត្តព្រះសីហនុ ២០នាក់ ខេត្តព្រៃវែង ៨នាក់ ខេត្តមណ្ឌលគិរី  ២នាក់ ខេត្តស្វាយរៀង ២នាក់ ខេត្តកំពង់ធំ ២នាក់ ខេត្តកំពង់ឆ្នាំង ២នាក់ ខេត្តកោះកុង ២នាក់ និងខេត្តកំពង់ស្ពឺ ១នាក់ និងនាក់ដំណើរមកពីក្រៅប្រទេសចំនួន ២នាក់ទៀត ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩ ៩៧៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៩ ៤២៦នាក់, អ្នកជាសះស្បើយចំនួន ៣ ៤០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦ ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ៧៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក