ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ច្រានចោលការផ្សព្វផ្សាយថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា»

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចេញសេចក្តីថ្លែងការណ៍ទាត់ចោលនូវការចុះផ្សាយបំផ្លើសរបស់បណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានបង្ហោះផ្សាយថា វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់ ខ្លឹមសារថា "វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា"។

គណៈកម្មាធិការចម្រុះកិច្ច ការព្រំដែន លើកឡើងថាការចុះផ្សាយនេះមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយ បាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយអោយមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជាពលរដ្ឋបាត់បង់ដីស្រែចំការ។

ទន្ទឹមនោះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បញ្ជាក់ថាក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿ និងកុំចែកចាយរាល់ព័ត៌មានក្លែងក្លាយរបស់ជនអគតិ ដែលមានចេតនាទុច្ចរិត វាយប្រហារដល់កិច្ចការ ព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក