លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ធ្លាប់បានបួសហើយ! ពេលនេះជី ដេវីត ចាប់យកថ្នាក់សិក្សាវិជ្ជាភាសាបាលីសំស្ក្រឹតវិញម្តង

ភ្នំពេញ៖ តារាចម្រៀងរ៉េបល្បីឈ្មោះម្នាក់នៅកម្ពុជា លោក ងួន ចាន់ដេវីត ហៅថា ជី ដេវីត បានបន្តការសិក្សាដោយចាប់យកថ្នាក់វិជ្ជាភាសាបាលីសំស្ក្រឹត នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ខណៈលោកមានសេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនាធ្លាប់បានបួសកន្លងមកផងដែរ។

យោងតាមទំព័រផ្លូវការរបស់ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានបង្ហោះសារ អមជាមួយរូបភាពលើបណ្តាញសង្គម ឱ្យដឹងថា ថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋាន នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ស្វាគមន៍សិស្សថ្មី ដែលជាលោក ជី ដេវីត និង បញ្ចាក់ថា នេះជាគំរូដ៏ល្អសម្រាប់យុវជន។

ក្នុងសារបញ្ជាក់ថា៖ «សូមស្វាគមន៍សិស្សថ្មី ថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋាន បង្រៀនដោយព្រះបាលិកោសល បណ្ឌិត សែម ឈុនលី ក្នុងវគ្គបណ្ដុះបណ្តាលជំនាញភាសាបាលី ទីចាត់ការកិច្ចការបាលី នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ នេះជាគំរូដ៏ល្អសម្រាប់យុវជនយើង»

លោក ជី ដេវីត មួយរយៈក្រោយនេះបានបង្កើតបទចម្រៀងជាបន្តបន្ទាប់ទាំងទងនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា គួបផ្សំនឹងការបង្ហាញជាភាសាសំស្រ្កឹតផងដែរ។

គួរឱ្យដឹងដែរថា លោក ជី ដេវីត ធ្លាប់បានសាងផ្នួសបួសជាសង្ឃ ក្នុងរយៈពេលខ្លីនៅវត្តល្អាងកង្កែប ក្នុងខេត្តបាត់ដំបង កាលពីខែកក្កដា ឆ្នាំ២០២០ ខណៈក្នុងខែកក្កដា ឆ្នាំ២០២៣ នេះលោកបានចាប់យកការសិក្សាវិជ្ជាភាសាបាលីសំស្ក្រឹតវិញម្តង ដែលទទួលបានការកោតសសើរជាហូរហែរពីអ្នកគាំទ្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក