ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សារមន្ទីរប្រវត្តិសង្គ្រាមនិងសំណល់សង្គ្រាមនៅកម្ពុជាត្រូវប្ដូរឈ្មោះទៅជា «សារមន្ទីរតេជោសន្តិភាព»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានយល់ព្រមតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឧទ្ទេសនាមសារមន្ទីរប្រវត្តិសាស្ត្រថ្មីមួយនៅខេត្តសៀមរាបដែលផ្ទុកវត្ថុបុរាណនៃសង្គ្រាម ប្រវត្តិសង្គ្រាម និងសំណល់សង្គ្រាមទៅជា «សារមន្ទីរសន្តិភាពតេជោ»។

យោងតាមលិខិតរបស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមក្នុងការប្រសិទ្ធនាមឈ្មោះថ្មីនេះតាមសំណើរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា និងបញ្ជាដល់រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជាបន្តអនុវត្តចាត់ចែង។

យោងតាមការឱ្យដឹងពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា គោលបំណងសំខាន់បំផុតនៃការរៀបចំ "សារមន្ទីរតេជោសន្តិភាព" គឺដើម្បីដាក់បង្ហាញភស្តុតាង និងបកស្រាយរឿងរ៉ាវប្រវត្តិសង្គ្រាម សំណល់យុទ្ធភណ្ឌសង្គ្រាម និងប្រវត្តិជីវិតពិតរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់ក្នុងសង្គ្រាមនិងក្រោយសង្គ្រាម។

លោក ហេង រតនា បានឱ្យដឹងថា សារមន្ទីរនេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានប្រវត្តិសាស្រ្តយ៉ាងសំខាន់ទុកសម្រាប់អប់រំយុវជនកម្ពុជាជំនាន់ក្រោយៗទៀត និងជាស្មារតីរួមចំណែករក្សាការពារនិងដឹងគុណសន្តិភាព បន្ដផ្សព្វផ្សាយដល់សាធារណៈជនជាតិនិងអន្តរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្តូរផ្តាច់ និងការធ្វើពលីកម្មគ្រប់បែបយ៉ាងពេញមួយជីវិតរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាម និងបានកសាងសន្តិភាពសម្រាប់កម្ពុជា។

លោកក៏បានលើកឡើងដែរថា សារមន្ទីរតេជោសន្តិភាពក៏មានលក្ខណៈនិងគោលបំណងប្រហាក់ប្រហែលនឹងសារមន្ទីរសន្តិភាពមួយចំនួននៅលើពិភពលោកដែរ ជាពិសេសសារមន្ទីរសន្តិភាពនៅក្រុងអូគីណាវ៉ានិងនៅក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុនជាដើម ដោយសារមន្ទីរទាំងនោះផ្តោតលើដំណើរជីវិតនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលមានសង្គ្រាមនិងផលពិបាកក្រោយសង្គ្រាមដែលហៅថា “សារមន្ទីរសន្តិភាព”។

លោកគូសបញ្ជាក់ថា សារមន្ទីរសន្តិភាពមានគោលបំណងធ្វើឱ្យអ្នកទស្សនាយល់ដឹងនូវភាពឈឺចាប់សោកស្តាយចំពោះការបាត់បង់ ការបែកបាក់ ទុក្ខសោកវិនាសកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលប្រការទាំងនោះអាចនាំឱ្យអ្នកទស្សនាទាំងឡាយស្អប់ខ្ពើមសង្គ្រាម និងទទួលស្គាល់គុណតម្លៃមហាសាលនៃ “សន្តិភាព”

ទន្ទឹមនោះ ក្រុមស្ថាបត្យករកម្ពុជានិងជប៉ុន បានរចនាសំណង់រាងដូចគ្រាប់មីនប្រឆាំងមនុស្ស ហើយអាចក្លាយជាសំណង់មានរូបរាងជាគ្រាប់មីនធំជាងគេលើពិភពលោក និងជានិមិត្តរូបនៃភាពជោគជ័យលើការដឹកនាំរបស់សម្តេចតេជោ ក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្សនៅកម្ពុជា ក៏ដូចជាការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ាផងដែរ។

គួរឱ្យដឹងដែរថា លោក ហេង រតនា ក៏បានជួបពិភាក្សាជាមួយក្រុមទីប្រឹក្សាជប៉ុនដែលជាអ្នកសំរបសំរួលជួយសាងសង់អាគារសំរាប់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីននៅខេត្តកំពង់ឆ្នាំងនិងសារមន្ទីរនៅខេត្តសៀមរាបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក