ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បារីក្លែងក្លាយ និងវត្ថុតាងសរុបជាង ៤០តោន ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុដុតបំផ្លាញចោល

ព្រះសីហនុ៖ បារីក្លែងក្លាយប្រភេទ ESSE និងវត្ថុតាងសរុបចំនួន ៤២,៤៦៥គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីឆ្នាំ២០២០ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុដុតបំផ្លាញចោល នៅទីវាលមួយកន្លែងក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

រាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក ធុច បញ្ចសន្តិភាព បានបញ្ជាក់ឱ្យដឹងថា បារីកញ្ចប់ប្រភេទ ESSE និងវត្ថុតាងនានាទៀតដែលយកមកដុតនៅប៉ុន្មានថ្ងៃមុននេះ គឺអាជ្ញាធរបង្រ្កាបបានតាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយមក ត្រូវបានសាលាដំបូងខេត្តព្រះសីហនបានចាត់តាមនីតិវិធីច្បាប់រហូតដល់ចេញជាសាលក្រមដុតបំផ្លាញចោលនូវវត្ថុតាងសរុបចំនួន ១៥មុខ។

វត្ថុតាងទាំង១៥មុខនោះមានដូចជា កន្ទុយស្នោបារីដើមតូច ក្រដាសរ៉ូឡូរឹងទ្រនាប់កញ្ចប់បារី ក្រដាសរ៉ូឡូមូរបារីដើមតូច ថង់ផ្លាស្ទិចស្រោបសុងបារី ថង់ផ្លាស្ទិចស្រោបកញ្ចប់បារី ក្រដាស់រ៉ូឡូអាលុយមីញ៉ូម សសៃថ្នាំជក់ (កេស) សសៃថ្នាំជក់ (ការ៉ុង) សម្បកកេស ក្រដាសមូរកន្ទុយបារី ESSE សម្បកកញ្ចប់បារី ESSE សម្បកសុងបារី ESSE ថង់រុំកញ្ចប់បារី ESSE បារីដើមម៉ាក ESSE (មិនទាន់ខ្ចប់ និងបារីម៉ាក ESSE វេចខ្ចប់រួច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក