ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីបង្កើតសម្តេចតេជោ បានទទួលគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រដែលទ្រង់បានឡាយព្រះហស្តលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ហ៊ុន ស៊ីណាត ទទួលបានគោរមងារជាឧកញ៉ា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានក្រាបង្គំទូលថ្វាយដល់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
លោកស្រី ហ៊ុន ស៊ីណាត ត្រូវបានពលរដ្ឋមួយចំនួនដែលគោរពស្រឡាញ់លោកស្រី ព្រមទាំងព្រះសង្ឃ ចូលរួមអបអរសាទរ ខណៈដែលពលរដ្ឋហៅលោកស្រីថា ជាលោកជំទាវចិត្តធម៌ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាពលរដ្ឋដែលជួបផលលំបាក ជួយកសាងសមិទ្ធផលជាច្រើនក្នុងពុទ្ធចក្រ និងអាណាចក្រ និងជួយដោះស្រាយរកយុត្តិធម៌ជូនរាស្ត្រផងដែរ៕