ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធដារប្រមូលចំណូលពន្ធអាករក្នុងរយៈពេល ៦ខែឆ្នាំនេះបានជាង ២ ០០០លានដុល្លារ

ភ្នំពេញ៖ រយៈពេលឆមាសទី១ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួន ២ ០៧២,៣៩លានដុល្លារ ស្មើនឹង ៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ចំនួនចំណូលក្នុងឆមាសទី១ នេះបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ គឺមានការថយចុះ ១៩,០៣ភាគរយ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមិថុនា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៤៥,៦៨ លានដុល្លារ ស្មើនឹង ៦,៨៨ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលដែលប្រមូលបានតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះក្នុងរយៈពេល ៦ខែឆ្នាំនេះ ក្នុងនោះវិស័យកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះ ១២,៨៩ភាគរយ វិស័យចលនទ្រព្យថយចុះ ៣,៨៨ភាគរយ។ ទន្ទឹមគ្នានេះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣ភាគរយ។

ផ្អែកតាមស្ថានភាពនៃចំណូលពន្ធរយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥,៣៩ប៊ីលានរៀល ស្មើនឹងប្រមាណជា៣ ៥៧១,៧០លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០ភាគរយ ហើយរំពឹងថាការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៣ នេះនឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ។

ដើម្បីឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ។

ជាមួយគ្នានេះបន្ដអនុវត្តវិធានការទារនិងតឹងទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ និង/ឬ ព្យួរទុកឬ បើកដំណើរការវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម។

បន្ថែមគ្នានេះដែរ ត្រូវបន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈ កម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក