ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តស្ទឹងត្រែងបំរាមប្រើប្រាស់ដូ្រនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ក្នុងការហាមប្រើប្រាស់យន្តហោះបញ្ជា ឬ ដូ្រន (Drone) ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

សេចក្តីជូនដំណឹងចេញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្ទឹងត្រែងឱ្យដឹងថា ក្នុងនាមគណៈបញ្ជាការយុទ្ធនាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង ដើម្បីធានា ការគោរពសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាល់ការបង្ហោះឧបករណ៍ដ្រូន (Drone) ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅលើភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានហាមឃាត់ដាច់ខាត។

រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងករណីចាំបាច់ អាចលើកលែង ប្រើប្រាស់បាន លុះត្រាតែមានការ អនុញ្ញាតិជាលាយលក្ខណ៍អក្សរជាមុនពីរដ្ឋបាលខេត្តស្ទឹងត្រែង។

ដោយឡែក ប្រជាពលរដ្ឋដែលមានដូ្រនសម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្ម ដូចជាបាញ់ថ្នាំ សម្លាប់សត្វល្អិត ឬ ជីលើផលដំណាំ អាចប្រើប្រាស់ដ្រូនបានចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។ ករណីមានការបង្ហោះដ្រូនកសិកម្មក្នុងពេលវេលាក្រៅពីការអនុញ្ញាតិនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក