ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដែលមានចេតនាញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចាប់ពីថ្ងៃនេះទៅត្រូវប្រុងប្រយ័ត្នចំពោះចេតនា ឬអំពើញុះញង់ក្នុងគោលបំណងបំផុសឲ្យមានការគូសបំផ្លាញសន្លឹកឆ្នោត។

លោក ហ៊ុន ម៉ានី ថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

លោកថា៖ «ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោត សូមលោកតា លោកយាយ អ៊ំ ពូ មា មីង បងប្អូន មានការប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួនដែលមានចេតនាមិនល្អ ដែលរួមមានអំពើបំភ្លៃព័ត៌មាន បន្លំដោយចេតនា ឬអំពើញុះញង់ក្នុងគោលបំណងបំផុសឲ្យមានការគូសបំផ្លាញសន្លឹកឆ្នោត»

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងករណីដែលមានសកម្មភាពបែបនេះកើតឡើង សូមប្រជាពលរដ្ឋ ផ្តល់ដំណឹងដល់សមាជិក សមាជិកា ឬគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់ ជៀសវាងកុំអោយទង្វើអគតិទាំងនេះកើតមានជាបន្តទៀត។

គួរឱ្យដឹងដែរថា កម្ពុជាបានកំណត់រៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន ១៨ចូលរួម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក