សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីស្នើទូតបារាំងជំរុញភ្ញៀវទេសចរបារាំងមកលេងកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន។ សម្តេចតេជោបានអំពាវនាវបែបនេះក្រោយពីវិមានរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំង ចំនួន ១៩៨រូប ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានសាងសង់រួចហើយសម្ពោធជាផ្លូវការនៅថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា វិមានដែលសាងសង់ឡើងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំងដែលចូលរួមក្នុងការប្រយុទ្ធក្នុងសម័យសង្គ្រាមលោកលើកទី១ ហើយបានពលីជីវិត គឺជាការដាស់តឿនដល់កុលបុត្រខ្មែរគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសាកលនៃមនុស្សជាតិ។

សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន ដោយអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបដើម្បីគោរពវិញ្ញានក្ខន្ធដល់ជនជាតិបារាំង និងខ្មែរបានបូជាជីវិតក្នុងសម័យសង្គ្រាមលោកលើកទី១។

សម្តេចបានថ្លែងដូច្នេះថា៖ «នេះជាចំណុចល្អនៃទំនាក់ទំនងល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងថា វិមានរំលឹកវិញ្ញាណក្ខន្ធដល់អ្នកពលីជីវិតក្នុងសម័យលោកលើកទី១ ដែលស្ថិតនៅទល់មុខស្ថានទូតបារាំងប្រចាំកម្ពុជានេះមានកម្ពស់ ១២,៣ម៉ែត្រសាងសង់ឡើងពីបេតុង ស្ពាន់ និងថ្មក្រានីត។ វិមាននេះសាងសង់ឡើងវិញតាមលំនាំដើមបែរមុខទៅទិសខាងកើត ដែលជាទិសមានជ័យភូមិល្អ ដោយមានទន្លេស្ថិតនៅខាងមុខផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក