ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ប្រាប់គណបក្សប្រឆាំង ឈប់ធ្វើនយោបាយដែលពឹងដង្ហើមអ្នកដទៃទៀតទៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះបានសរសេរសារបន្ថែមពីការលើកឡើងទាក់ទងនឹងលោក Pita កាលពីយប់មិញដែលមានប្រជាជនថៃជាច្រើនបានចូលមកបញ្ចេញមតិ (Comment)។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃថ្មី គឺជាការបរាជ័យមួយរបស់ក្រុមប្រឆាំងជ្រុលនិយមនៃកម្ពុជាដែលចង់ពឹងទឹកដីថៃដើម្បីបោះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោថ្លែងថា អ្នកវិភាគតាមវិទ្យុបរទេសនិយាយជាភាសាខ្មែរ បានវិភាគថា ក្រុមប្រឆាំងជ្រុលនិយមមានក្តីសង្ឃឹមថានឹងអាចប្រើប្រាស់ទឹកដៃថៃដើម្បីចូលមកធ្វើចលនាបោះបោរនៅកម្ពុជា តាមរយៈលោក Pita ដែលជាបេក្ខភាពនាំមុខគេដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី។

សម្តេចតេជោ បានប្រាប់ដល់ក្រុមប្រឆាំងជ្រុលនិយម កុំធ្វើនយោបាយពឹងដង្ហើមរស់ដោយសារអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ហើយឈប់ប្រើឈ្មោះលោក Pita ទាំងដែលខ្លួនលោកមិនដឹងខ្លួនផងឲ្យមកប្រឆាំងជាមួយកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ ហើយនឹងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃដោយមិនប្រកាន់ថាមកពីបក្សនយោបាយណាឡើយ។

សម្តេចតេជោមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក