ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ សារសំឡេងរបស់ភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់ និងជារបៀបប្រឆាំងផ្កាប់មុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងភ្ជាប់ជាមួយនឹងសំឡេងសាររបស់គណបក្សភ្លើងទៀនដោយថា គណបក្សភ្លើងទៀនពិតជាយល់ខុសធ្ងន់ធ្ងរណាស់និងជារបៀបប្រឆាំងផ្កាប់មុខ។

សម្តេចតេជោ បានថ្លែងក្នុងតេឡេក្រាមដូច្នេះថា៖ «យើងប្រាប់ទៅអស់លោកថាច្បាប់មិនតម្រូវឲ្យអស់លោកផ្តិតមេដៃទទួលស្គាល់នោះទេ តែបើអស់លោកប្រឆាំងជាមួយច្បាប់គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល»។ 

សម្តេចតេជោ បានថ្លែងឱ្យដឹងថា បើអស់លោកមិនជឿសូមសាកល្បងមើល។ សម្តេចតេជោថ្លែងថា៖ «យោងតាមសារសម្លេងនេះអស់លោកកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋគឺជារឿងគ្រោះថ្នាក់សម្រាប់អស់លោកផងនិងគណបក្សភ្លើងទៀងផងប្រសិនវាជាគំនិតរបស់ថ្នាក់ដឹកនាំបក្ស»។ 

សម្តេចតេជោបានថ្លែងថា គណបក្សភ្លើងទៀនមិនបាច់សួរថា សម្លេងនេះសម្តេចបានពីណានោះទេ ហើយសម្តេចក៏មិនលួចស្តាប់ដែរតែមេដឹកនាំរាប់សិបនាក់ជាអ្នកបញ្ជូនមកសម្តេច៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក