ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

Aston Villa យកបានខ្សែប្រយុទ្ធ Danny Ings ពីក្លិប Southampton

អង់គ្លេស៖ ក្លិបបាល់ទាត់ Aston Villa បានប្រកាសពីការនាំចូលកីឡាករខ្សែប្រយុទ្ធ Danny Ings ពីក្លិបរួមលីគ Southampton ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ស្របពេលដែលព័ត៌មានពីការចាកចេញរបស់ Jack Grealish ទៅកាន់ក្លិប Manchester City កាន់តែកក្រើក។

Danny Ings ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ រកបានគ្រាប់បាល់ ៤៦គ្រាប់ឱ្យ Southampton ក្នុងការបង្ហាញខ្លួន ១០០ប្រកួត ចាប់តាំងពីការផ្លាស់ពី Liverpool ក្នុងឆ្នាំ ២០១៨។

យ៉ាងណាក្តី ក្លិប Aston Villa ពុំបានទម្លាយឱ្យដឹងពីតម្លៃនៃការផ្ទេរយក Danny Ings ពី​ Southampton ឡើយ តែបើតាមប្រភពពីសារព័ត៌មានកីឡាអង់គ្លេសជាច្រើនបានឱ្យដឹងថា តម្លៃនៃការផ្ទេរនេះ Aston Villa បានចំណាយអស់ប្រមាណ ៣០លានផោន (៤២លានដុល្លារអាមេរិក៌)។

នេះគឺជាកីឡាករទី២ហើយដែល Aston Villa បានប្រកាសនាំចូល បន្ទាប់ពីក្លិបបានចុះហត្ថលេខាកីឡាករស្លាបសញ្ជាតិចាម៉ៃកា Leon Bailey ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ខណៈកីឡាករ ២រូបផ្សេងទៀតរួមមាន Emiliano Buendia និង Ashley Young នឹងមកដល់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។

គួរឱ្យដឹងដែរថា ការនាំយកខ្សែប្រយុទ្ធ Danny Ings នៅពេលនេះ ត្រូវបានគេជឿថាជាការនាំមកជំនួសកន្លែងរបស់ Jack Grealish ដែលប្រភពជាច្រើនបានអះអាងថាកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យសុខភាព និងត្រៀមប្រកាសជាផ្លូវការក្នុងតម្លៃ ១០០លានផោន ជាមួយក្លិបជើងឯកអង់គ្លេស Manchester City នាពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក