ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គរក្សឯកជន៤នាក់ដែលមកធាក់ម៉ូតូអ្នកដំណើរតាមផ្លូវកាលពីម្សិលមិញចេញមុខមកសុំទោសជាសាធារណៈ

ភ្នំពេញ៖ បុរសចំនួន ៤នាក់ដែលអះអាងថាជាអង្គរក្សឯកជនដែលបានធាក់ម៉ូតូអ្នកដំណើរមួយគ្រឿងបណ្តាលឱ្យដួលអំឡុងពេលដែលពួកខ្លួនកំពុងតែជិះម៉ូតូតាមពីក្រោយឱ្យទាន់នឹងរថយន្តមេមួយគ្រឿងកាលពីថ្ងៃទី១២ ខែកក្កដា ដែលត្រូវបានមហាជនរិះគន់តាមហ្វេសប៊ុក ឥឡូវនេះបានចេញមុខមកសុំទោសជាសាធារណៈនៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញហើយ។  

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC ឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះអាជ្ញាធរបានកោះហៅឱ្យបុរសទាំង៤នាក់នោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបំភ្លឺ និងសុំទោសជាសាធារណៈ។

លោកបានប្រាប់ដូច្នេះថា៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានធ្វើការសួរនាំ ហើយបុរសទាំង៤នាក់នោះក៏បានឆ្លើយសារភាពកំហុស និងសុំទោសជាសាធារណៈ ហើយបុរសទាំង៤នាក់នោះក៏មានបំណងចង់ជួបបងប្រុសដែលបុរសទាំង៤នាក់នោះបានឆាក់ម៉ូតូគាត់ឱ្យដួល ដើម្បីធ្វើការសុំទោសគាត់ផ្ទាល់ផងដែរ»។ 

កាលពីម្សិលមិញ អ្នកលេងបណ្តោញសង្គមហ្វេសប៊ុកបាននាំគ្នាចែករំលែក និងរិះគន់ចំពោះទង្វើដែលមិនសមរម្យ និងគ្មានសីលធម៌ក្នុងខ្លួន។ ក្នុងនោះលោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិផងដែរ ដោយថាទង្វើបែបនេះមិនត្រឹមតែគេដៀលដល់ខ្លួននោះទេ គឺដៀលដោយទាំងចៅហ្វាយផងដែរ ខណៈផ្លូវនីមួយៗគឺជាកម្មសិទ្ធិរបស់ពលរដ្ឋគ្រប់ៗគ្នាពោលគ្មានកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ។ លោកក៏បានអំពាវនាវដល់ចៅហ្វាយនីមួយៗជួយណែនាំកូនចៅឱ្យគោរពក្រមសីលធម៌ឱ្យបានល្អ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក