ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនបន្ទាប់ពីឈប់ប្រើប្រាស់ហ្វេសបុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងរៀបចំបង្កើតបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចដែលមានឈ្មោះថា Happy Watch 99-Angkor Social Media ដែលនឹងមានមុខងារស្រដៀងនឹង Facebook, TikTok, Youtube ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងក្នុង Channel Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី១២ ខែកក្កដា ថាសម្ដេចនឹងដាក់ផ្សាយសាកល្បងនូវទូរទស្សន៍តេជោ SPM HD TV នៅលើ App ទូរស័ព្ទមួយនេះដែលផ្ដល់ព័ត៌មានបានឆាប់រហ័សជូនប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស។

ក្រៅពីអាចទស្សនាទូរទស្សន៍តេជោ (HDTV) ហើយក៏កំពុងបន្ថែមទម្រង់មួយចំនួនដែលប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងពេញនិយមប្រើស្រដៀងនឹង Facebook, TikTok, YouTube ផងដែរ។

Channel Tetegram សម្ដេចតេជោបានសរសេរបន្ថែមថា៖ « Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប»។

ពលរដ្ឋអាច Download Happy Watch មកដាក់ក្នុងទូរស័ព្ទដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សតាមរយៈ Play Store និង Apps Store បាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក