វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កម្ពុជា និង អូស្រ្តាលី ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ជាមួយប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Moore រួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood។

សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា បានដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា និងជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ២០២១។

លោក សុខ ចិន្តាសោភា បានកោតសរសើរជូនចំពោះក្រុមការងាររៀបចំសៀវភៅស្តីពីការវិនិយោគនៅកម្ពុជាដែលបានរួមគ្នាចងក្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានគន្លឹះនានាសម្រាប់ជាពុទ្ធិដល់វិនិយោគិនដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលជានិច្ចកាលតែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យដូចជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យវិនិយោគ ភាគីទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ព្រមទាំងគំនិតផ្តួចផ្តើម និងគម្រោងនានារបស់រដ្ឋាភិបាលអូស្ត្រាលីត្រូវបានដាក់ចេញឱ្យអនុវត្តន៍ជាបន្តបន្ទាប់សំដៅគាំទ្រដល់យុទ្ធនាការជំរុញនិងទាក់ទាញលំហូវិនិយោគប្រកបដោយគុណភាពមកកម្ពុជា។

ជាមួយគ្នានេះ លោក Nicholas Moore បានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.ក. ដែល តែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងវិស័យឯកជនអូស្ត្រាលី តាមរយៈការសម្របសម្រួល ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំលើគម្រោងវិនិយោគនានាដែលបាននិងកំពុងមានអត្ថិភាពលើទឹកដីកម្ពុជា។

ទន្ទឹមនេះ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងបន្តផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលី និង បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានាទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។

គួរឱ្យដឹងដែរថា សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក